0
Cart is empty

ប្រភេទមនុស្សប្រុស ដែលមនុស្សស្រីមិនចង់ណាត់ជួប

យល់ដឹង៖ ប្រុសៗកុំគិតឱ្យសោះថាគ្រាន់តែរូបរាងស្រស់សង្ហារបស់អ្នក អាចធ្វើឱ្យស្រីៗព្រមទៅតាមការណាត់ជួបរបស់អ្នកនោះទោះភាពសង្ហារបស់អ្នកអាចធ្វើឱ្យស្រីៗលង់បានមួយរំពេចក៏ពិតមែន តែសម្រាប់មនុស្សស្រីបើមនុស្សប្រុសម្នាក់នោះគ្មានចំណុចល្អអ្វីក្រៅពីសង្ហាមនុស្សស្រីក៏មិនស្រលាញ់ដែរ។

Post by admin

12:54 - 22/03/2024

Comment

១. មនុស្សប្រុសដែលគិតអវិជ្ជមាន

មនុស្សប្រុសដែលធ្វើឱ្យមនុស្សស្រីចង់រត់ចោលទាំងដែលមិនទាន់បានទៅណាត់ជួបនោះ គឺជាមនុស្សប្រុសដែលគិតអវិជ្ជមានព្រោះមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសណាពូកែរអ៊ូរទាំច្រើន ធ្វើអ្វីក៏សុញនៅតែមួយកន្លែងនោះទេម្យ៉ាងមនុស្សស្រីគេយល់ថាការនៅក្បែរមនុស្សប្រុសគិតតែរឿងអវិជ្ជមានបែបនេះ គឺច្បាស់ជាគ្មានអនាគតឡើយ។

២.មនុស្សប្រុសដែលមិនឱ្យតម្លៃលើមនុស្សស្រី

មិនថាអ្នកស្រស់សង្ហាមកពីណាទេបើអ្នកជាប្រភេទមនុស្សប្រុសដែលមិនចេះឱ្យតម្លៃលើមនុស្សស្រី ប្រាកដជាគ្មានមនុស្សស្រីណា គេចង់យកខ្លួនគេបៀតនឹងអ្នកនោះទេព្រោះការដែលណាត់ជួបអ្នក ប្រៀបដូចជាគេយកខ្លួនឯងទៅឱ្យអ្នកបន្ទាបតម្លៃអញ្ចឹង ទើបស្រីៗមិនចង់ណាត់ជួបមនុស្សប្រុសណា ដែលមិនចេះឱ្យតម្លៃមនុស្សស្រីនោះទេ។

៣.មនុស្សប្រុសដែលយកចិត្តទុកដាក់ទៅលើតែសម្រស់

សម្រស់ស្រស់ស្អាតដែលមាននៅពីខាងក្រៅវាមិនស្ថិតស្ថេរនៅយូរបាននោះទេ អាយុកាន់តែច្រើនសម្រស់នឹងកាន់តែប្រែប្រួល ដូច្នេះមនុស្សស្រីមិនចង់ណាត់ជួបមនុស្សប្រុសណា ដែលយកចិត្តទុកដាក់ទៅលើតែសម្រស់នៅពីខាងក្រៅទេព្រោះនៅពេលដែលសម្រស់ប្រែប្រួល ចិត្តរបស់មនុស្សប្រុសក៏ប្រែប្រួល ដូច្នេះគេមិនចង់ចំណាយពេលលើមនុស្សប្រុសបែបនេះទេ នាំតែឈឺចាប់ថ្ងៃក្រោយ។

 ៤. មនុស្សប្រុសដែលប្រកាន់ពេក

ធ្វើជាមនុស្សប្រុស ត្រូវចេះបើកចិត្តឱ្យទូលាយបើអ្នកជាមនុស្សប្រុសចូលចិត្តប្រកាន់ ធ្វើអ្វីក៏មិនត្រូវចិត្ត មិនចង់បានបែបនេះមិនចង់បានបែបនោះ គ្មានមនុស្សស្រីណាគេទ្រាំនៅជាមួយទេ ទោះអ្នកសង្ហាជាងតួកុនក៏ដោយ ក៏គេច្បាស់ជារត់ចោលអ្នកដែរ ហេតុដូចនេះត្រូវរៀនបើកចិត្តឱ្យទូលាយ ទើបមនុស្សស្រីគេចង់នៅក្បែរអ្នកខ្លះ។

៥.មនុស្សប្រុសដែលចូលចិត្តផឹកស៊ី

កុំអាងតែខ្លួនសង្ហា គិតថាអាចទាក់ទាញមនុស្សស្រីណាក៏បានឱ្យសោះមនុស្សស្រីសម័យនេះ គេចេះគិតគូបានវែងឆ្ងាយខ្លាំងណាស់ ហើយបើអ្នកជាមនុស្សប្រុសដែលចូលចិត្តតែដើរលេងផឹកស៊ីមិនប្រឹងប្រែងធ្វើការរកលុយ​ គ្មានស្រីណាគេចង់ចំណាយពេលវេលាលើអ្នកទេ ព្រោះតែគេដឹងថា មនុស្សប្រុសដូចជាអ្នក គឺមិនអាចផ្តល់អនាគតនិងក្តីសុខឱ្យគេបាននោះទេ៕